៨ មីនា ទិវាសិទ្ធនារីអន្តរជាតិជិតចូលមកដល់ហើយ។ ក្រៅពីការគោរព ឱ្យតម្លៃ ផ្ដល់សិទ្ធិ និង គោរពតាមគោលការណ៍ច្បាប់ដែលចែងថា៖ «ស្រ្តីនិងបុរស ត្រូវមានភាពស្មើគ្នានៅក្នុងសង្គម គ្រួសារនិង នៅលើគ្រប់វិស័យ នយោបាយ ពលរដ្ឋ សេដ្ឋកិច្ច សង្គមកិច្ច វប្បធម៌ និង វិស័យផ្សេងៗទៀត» ហើយនោះ សុភាពបុរសទាំងឡាយក៏អាចចូលរួមអបអរទិវានេះតាមរយៈ ការជូនជាកាដូផ្សេងៗបញ្ជាក់ ពីការគោរពនិងឱ្យតម្លៃដល់នារីផងដែរ។
ខណៈនេះ Mekhala Store សូមនាំអារម្មណ៍អស់លោកអ្នកមកជួបជាមួយរបស់ ៥ យ៉ាងដែលសក្ដិិសមបំផុតសម្រាប់សុភាពនារីនៅថ្ងៃ ៨ មីនា ៖
១/ កាបូប៖ អបអរ ទិវាសិទ្ធនារីអន្តរជាតិ បង្ហាញសេចក្ដីស្រឡាញ់ដល់អ្នកម្ដាយ ភរិយា គូស្នេហ៍ មិត្តភក្ដិឬបងប្អូននារីៗដោយជូនជាកាបូបទុកគ្រាន់ជាគ្រឿនបង្កើនសម្រស់និងសម្រួលដល់ការទុកដាក់ សម្ភារៈផ្សេងៗ ក្នុងការចូលរួមពិធីមង្គលការ ខួបកំណើត និងចូលរួមពិធីបុណ្យទានតូចធំផ្សេងៗ ដែល នេះគឺជារឿងដ៏ប្រសើរបំផុតសម្រាប់ថ្ពក់ទាញស្នាមញញឹមនារីជាទីស្រឡាញ់របស់អ្នក។ ហើយកាបូបប្រេនៗមានស្លាកយីយោត្រឹមត្រូវដូចជាម៉ាក Caoch, MK, DKNY…គឺសក្ដិសមបំផុតសម្រាប់នារីជាទីទាំងឡាយ។
២/ ទឹកអប់៖ គឺជាមន្ដស្នេហ៍ពិដោរអប់ជាប់នឹងរាងកាយនារីដែលមិនអាចខ្វះបាន។ ផ្ដល់នូវមន្ដស្នេហ៍ដ៏ ទាក់ទាញតាមរយៈក្លិនទឹបអប់នូវគ្រប់កម្មវិធីដែលនារីៗចូលរួម គឺកាតព្វកិច្ចដែលបុរសយើងមិនគួរមើល រំលង។ ដូច្នេះម៉ាកទឹកអប់ដែលមានគុណភាពខ្ពស់ដូចជាម៉ាក Calvin klein, Versace, Gucci, ជាដើម គឺសក្ដិសមបំផុតសម្រាប់ខ្ចប់ជាកាដូក្នុងថ្ងៃ៨ មីនា។
៣/ នាឡិកា៖ នាឡិកាជាគ្រឿងកំណត់ពេលវេលា និងក៏ជាគ្រឿងអលង្ការដែលមិនអាចខ្វះបានសម្រាប់ សុភាពនារី។ នាឡិកាមិនរើសកាលៈទេសៈក្នុងការប្រើប្រាស់នោះឡើយ។ នាឡិកាតែមួយ អាចពាក់ទៅ ពិធីជប់លាងក៏បាន បុណ្យទានផ្សេងៗក៏បាន ក្នុងដំណើរកម្សាន្តក៏បាន ហើយជាពិសេសម៉ាក ល្បីៗដូចជា Tissot, MK, Versace… គឺសក្ដិសមបំផុតសម្រាប់ខ្ចប់ជាកាដូក្នុងទិវាសិទ្ធនារីនេះ ។


៤/ ស្បែកជើង៖ នារីត្រូវការស្បែកជើងជាច្រើនប្រភេទសម្រាប់ពាក់សម្របទៅតាមកម្មវិធីផ្សេងៗ ដូចជាជប់លាងខួបកំណើត ចូលរួមមង្គលការ បំពេញការងារនិងដំណើរកម្សាន្តជាដើម។ ដូច្នេះការ ខ្ចប់កាដូស្បែកជើងដែលមានគុណភាពដូចជាម៉ាក Adidas, Calvin klein ...ជាដើម គឺសក្ដិសមបំផុតសម្រាប់ស្រ្តីក្នុងថ្ងៃ ៨ មីនាហើយក៏បង្ហាញថាអ្នកយកចិត្តទុកដាក់ខ្ពស់ក្នុងតម្រូវការ ប្រើប្រាស់ប្រចាំថ្ងៃរបស់នារីផងដែរ។


៥/ វ៉ែនតា៖ រដូវក្ដៅកាន់តែខិតចូលមកដល់ ហើយដំណើរកម្សាន្តផ្សេងៗក្នុងឱកាសទិវាសិទ្ធនារី អន្ដរជាតិ និង ឱកាសចូលឆ្នាំថ្មីនេះក៏កាន់តែកៀកណាស់ទៅហើយ ដូច្នេះការជូនកាដូជាវ៉ែនតា ការពារកំដៅថ្ងៃ ពាក់ជាជំនួួយដល់ដំណើរកម្សាន្តផ្សេងៗ គឺបង្ហាញថាលោកអ្នកយកចិត្ត ទុកដាក់ខ្ពស់ក្នុងទំនាក់ទំនង ជាពិសេសគឺជូនជាម៉ាកល្បីៗដូចជា Chopard, Balmain,Roberto Cavalli,Brown ជាដើម៕